NEWS, ENTERTAINMENT, SPORTS, EDUCATION, ANGKOR HISTORY

HostGator Web Hosting

Sunday, July 12, 2015

សេដ្ឋី Grant Cardone ប្រាប់អាថ៌កំបាំងក្លាយជាសេដ្ឋីនៅមុនអាយុ ៣០ ឆ្នាំ

By on 1:13:00 AM






ព្រឹក ​នេះ​​សេដ្ឋី​វ័យ​ក្មេង​​​មួយ​រូប​ចូលខ្លួន​មក​បក​ស្រាយ​​អាថ៌កំបាំង​​ ១០ ​ចំណុច​ដែល​អាច​ឲ្យ​អ្នក​ក្លាយ​ជា​សេដ្ឋី​នៅ​មុន​អាយុ ៣០ ​ឆ្នាំ។ ​​ម្នាក់​នោះ​គឺ​លោក​ Grant Cardone ​​ជា​អ្នក​ជំនាញ​ផ្នែក​លក់​អន្តរជាតិ ​​​អ្នក​និពន្ធ​សៀវភៅ​ដ៏​ល្បីល្បាញ​របស់​កាសែត ​New York Times ​​​និង​ជា​អ្នក​ផលិត​កម្មវិធី​វិទ្យុ​ល្បី The Cardone Zone ​បន្ថែម​ពី​នេះ​លោក​ក៏​​បាន​បង្កើត​ក្រុមហ៊ុន​ចំនួន​បី​រួម​មាន​ សហគ្រាស​ Cardone ​សម្ពន្ធ​មេ​ក្រុមហ៊ុន​អចលនទ្រព្យ​ Cardone ​​និង​ Cardone Group ​កាល​ពី​អាយុ​ ២១​ ឆ្នាំ​លោក​ចេញ​ពី​មហាវិទ្យាល័យ​​ដោយ​ដៃ​ទទេ​ ជំពាក់​បំណុល​គេ​ទៀត​​​ផង​ ​តែ​ដល់​អាយុ ៣០ ​ឆ្នាំ​លោក​អាច​ក្លាយ​ជា​សេដ្ឋី​ម្នាក់។ ​​​តោះ! ​មើល​អាថ៌កំបាំង​ដែល​គាត់​គាត់​កកាយ​ប្រាប់៖



១ ​ចង់​បង្កើន​ចំណូល​ជា​និច្ច
​អ្នក​មិន​អាច​សន្សំ​តែ​ប្រាក់​ខែ​ប្រចាំ​ខែ​ដើម្បី​ក្លាយ​ខ្លួន​ជា​សេដ្ឋី​ បាន​ឡើយ។ ​​ត្រូវ​ដេញ​តាម​ចំណូល​ខ្លួន​ឯង ​បើ​អ្នក​មាន​ប្រាក់​ខែ​ ២០០ ​ដុល្លារ​មួយ​ខែ​ ឆ្នាំ​ក្រោយៗ​​អ្នក​ត្រូវ​រក​វិធី​បង្កើន​ឲ្យ​បាន​ច្រើន​ជាង​នេះ​ជា​លំដាប់។ ​លោក​ Cardone ​និយាយ​ថា ​ដំបូង​ឡើយ​ប្រាក់​ខែ​របស់​លោក​ត្រឹម​ ៣​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​ប៉ុណ្ណោះ ​តែ​៩ ​ឆ្នាំ​ក្រោយ​មក​​លោក​អាច​រក​បាន​ ២ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ។ ​​ព្យាយាម​បង្កើន​ចំណូល​ខ្លួន​ឯង ​នៅ​ពេល​វា​កើន​ នោះ​អ្នក​នឹង​សម្លឹង​មើល​ឃើញ​ឱកាស​កាន់​តែ​ខ្ពស់​ជាង​មុន។
២. ​មិន​ត្រូវ​សម្ញែង​សម្ភារៈនិយម​ឡើយ
​​​​​​​​​លោក​ Cardone ​មិន​បាន​សម្ញែង​រថយន្ត​ទំនើប​ នាឡិកា​ថ្លៃ​ៗ ​​និង​សម្ភារៈ​ទំនើប​នោះ​ឡើយ ​គឺ​រង់ចាំ​រហូត​ដល់​ការ​វិនិយោគ​របស់​លោក​ឲ្យ​លទ្ធផល​ជា​ផ្លែផ្កា។ ​​បើ​ទោះ​ក្លាយ​ជា​សេដ្ឋី​ក៏​ដោយ​ក៏​លោក​នៅ​តែ​ជិះ​រថយន្ត​ Toyota Camry ​ដែល​លោក​ធ្លាប់​ជិះ​ដដែល។ ​​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ការងារ​របស់​ខ្លួន​ជានិច្ច។
​៣. សន្សំ​ដើម្បី​វិនិយោគ​ កុំ​សន្សំ​ដើម្បី​សន្សំ
ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​សន្សំ​លុយ​គឺ​ យក​ទៅ​វិនិយោគ​បន្ត។ ​ត្រូវ​ទុក​ប្រាក់​សន្សំ​របស់​អ្នក​ក្នុង​គណនី​សុវត្ថិភាព​ណាមួយ​ដែល​អ្នក​ មិន​អាច​ប៉ះ​បាន​ សូម្បី​មាន​ការ​អាសន្ន​អ្វី​ក៏​ដោយ។ ​​​ការ​ទុក​បែប​នេះ​នឹង​បង្ខំ​ឲ្យ​អ្នក​ពង្រីក​ប្រាក់​ចំណូល​ខ្លួន​ឯង​ បន្ថែម​ទៀត (ចំណុច​ទី​ ១)។ ​​បើ​ទោះ​ជា​រាល់​ថ្ងៃ​នេះ​ក្លាយ​ជា​សេដ្ឋី​ក្ដី​ ក៏​លោក​ Cardone ​នៅ​ដាច់​លុយ​ដោយ​ពេល​ ​ព្រោះ​លោក​នៅ​តែ​ព្យាយាម​សន្សំ​​ប្រាក់​របស់​ខ្លួន​នៅ​ក្នុង​គណនី​ដែល​មិន​ អាច​ដក​យក​មក​ចាយ​បាន​ ហើយ​ប្រាក់​ទាំង​នោះ​គឺ​លោក​ទុក​យក​ទៅ​វិនិយោគ​លើ​គោលដៅ​បន្តបន្ទាប់​​ផ្សេង ​ទៀត។
​៤. ​ជៀសវាង​បំណុល​ណា​ដែល​មិន​បង្កើត​ចំណូល​មក​វិញ
​​ត្រូវ​ដាក់​កំហិត​ខ្លួន​ឯង​ថា ​បំណុល​ណា​ដែល​មិន​អាច​ឲ្យ​អ្នក​ទទួល​បាន​ប្រាក់​មក​វិញ​មិន​ត្រូវ​ខ្ចី​នោះ ​ឡើយ។ ​​​អ្នក​មាន​ប្រើ​​បំណុល​បង្កើត​ប្រាក់ ​មាន​ន័យ​ថា ​កម្ចី​ទាំង​នោះ​គឺ​យក​ទៅ​ដើម្បី​វិនិយោគ​ទៅ​អ្វី​មួយ​ដែល​អាច​ផ្ដល់​មក​វិញ ​ជា​​ចំណូល។ ​​អ្នក​ក្រ​ប្រើ​បំណុល​ដើម្បី​ទិញ​សម្ភារៈ​ផ្គាប់ចិត្ត​ខ្លួន​ឯង​ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​កាន់​តែ​មាន​មួយ​កម្រិត​ទៀត។
៥. ចាត់​ទុក​ប្រាក់​ប្រៀប​ដូចជា​គូ​សង្សារ​ដែល​អ្នក​ហួងហែង​ខ្លាំង
​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​មាន​ប្រាក់​កាស​ហូរហៀរ​ចាយវាយ​មិន​ខ្វះ​ ​តែ​មាន​តែ​អ្នក​​ដែល​ចាត់​ទុក​ប្រាក់​ជា​អាទិភាព​ប៉ុណ្ណោះ​​ដែល​អាច​សម្រេច ​បំណង។ ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ អ្នក​ត្រូវ​ចាត់​ទុក​ប្រាក់​ជា​អាទិភាព​ ចាត់​ទុក​ប្រាក់​ដូចជា​គូ​សង្សារ​ដែល​អ្នក​ហួងហែង​ខ្លាំង​អីចឹង​ដែរ។ ​នៅ​ពេល​ដែល​អ្នក​ហួងហែង​នឹង​ប្រាក់កាស​ អ្នក​នឹង​មិន​ចាយវាយ​វា​ខ្ជះខ្ជាយ ​និង​រិះគន់​វិធី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាក់​ទាំង​នោះ​នៅ​ជាមួយ​អ្នក​រហូត ​ឬ​កាន់​តែ​កើន​ជាង​មុន។
​៦. ​លុយ​មិន​ចេះ​ដេក
លុយ​មិន​ដែល​ស្គាល់​ម៉ោង​ពេល ​កាល​វិភាគ​ ឬ​ថ្ងៃ​ឈប់​សម្រាក​អី​ទេ ​ហើយ​អ្នក​ក៏​មិន​ត្រូវ​ស្គាល់​ដូចគ្នា។ ​​លុយ​ស្រឡាញ់​មនុស្ស​ដែល​មាន​ក្រមសីលធម៌​ការងារ​ល្អ។ ​ពេល​លោក ​Cardone ​មាន​អាយុ​ ២៦ ​ឆ្នាំ​លោក​នៅ​ផ្នែក​លក់​រាយ ​ហើយ​ហាង​ដែល​លោក​ធ្វើការ​បិទ​នៅ​ម៉ោង​ ៧​​ យប់។ ​​តែ​ជា​រឿយៗ​ ​គេ​តែង​ឃើញ​​លោក​នៅ​ធ្វើ​ការ​ដល់​ម៉ោង​ ១១ ​យប់​ធ្វើការ​បន្ថែម​ម៉ោង។ ​​លោក​ថា ​មិន​ចាំ​ព្យាយាម​ធ្វើ​ឆ្លាត​បំផុត ​ឬ​សំណាង​បំផុត​អី​ទេ ​គ្រាន់​តែ​ខិតខំ​ឲ្យ​អស់​លទ្ធផល​​ដែល​ខ្លួន​មាន​ទៅ។
៧. ក្រ​គ្មាន​អ្នក​ស្គាល់​ទេ
ពាក្យ​ថា ​ក្រ​គឺ​មាន​ពាក្យ​ថា ​យ៉ាប់​នៅ​ក្នុង​នោះ​ហើយ។ ​កុំ​ថា ​​ឡើយ​ក្រ​ ទោះ​បី​ជា​អ្នក​មាន​តិចតួច​នៅ​ចង់​យ៉ាប់​ដោយ​ពេល​ផង។ ​​អីចឹង​លុប​ចោល​ពាក្យ​ថា ​ក្រ​ចេញ​ពី​ខួរ​ក្បាល។ ​បើ​ចង់​មាន​ដំបូង​បំផុត​គឺ​ត្រូវ​ប្រាប់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា ​អ្នក​មិន​ចង់​ក្រ​ទៀត​ទេ ​ហើយ​ត្រៀម​ខ្លួន​ធ្វើ​គ្រប់​បែប​យ៉ាង​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។ ​មហាសេដ្ឋី​លេខ ១ ​បច្ចុប្បន្ន​គឺ​លោក​ Bill Gates ​ធ្លាប់​លើក​ឡើង​ដែរ​ថាបើ​អ្នក​កើត​មក​ក្រ​មិន​មែន​ជា​កំហុស​អ្នក​ទេ ​តែ​បើ​ស្លាប់​ទៅ​វិញ​ក្រ​ទើប​ជា​កំហុស
៨. ​​យក​​សេដ្ឋី​​ណា​ម្នាក់​ជា​​​​គំរូ
​ជា​ធម្មតា​មនុស្ស​យើង​ម្នាក់​ៗ ​បើ​កើត​មក​ក្នុង​ចង្កោម​អ្នក​មិន​សូវ​មាន​ធនធាន ​ឬ​អ្នក​មធ្យម​គឺ​សូវ​ជា​ចង់​មាន​ចង់​បាន​ខ្លាំង​នោះ​ទេ។ ​​តើ​យើង​មាន​បុគ្គល​គំរូ​ណាមួយ​ដែល​អ្នក​ចង់​ដើរ​តាម​ ហើយ​សិក្សា​ពី​គាត់ ​នោះ​អាច​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​របស់​អ្នក។ ​​អ្នក​មាន​ភាគ​ច្រើន​គឺ​រីករាយ​នឹង​ការ​ចែករំលែក​ចំណេះដឹង ​ក៏​ដូចជា​ធនធាន​ដែល​ពួកគេ​មាន​ដែរ។
៩.​ យក​លុយ​បង្កើត​លុយ
បើ​សន្សំ​បាន​លុយ​ច្រើន​ល្មម​អាច​វិនិយោគ​ទៅ​លើ​អាជីវកម្ម ​ឬ​សេវាកម្ម​អ្វី​មួយ​បាន​គួរ​សាកល្បង។ ​បើ​ជោគជ័យ ​ឬ​បរាជ័យ​​ក៏​អ្នក​បាន​សាកល្បង​​ និង​សិក្សា​ពី​​វា​ដែរ។ ​​បើ​ធ្វើការ​តែ​ម៉្យាង​ហើយ​រង់ចាំ​ឲ្យ​ក្លាយ​ខ្លួន​ជា​អ្នក​មាន​​គឺ​ប្រៀប​ ដូច​ជា​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​ដូច្នេះ​ដែរ។
​​​​​១០. ​កំណត់​​តួលេខ​ចំណូល​​ធំ​ជាង​អ្វី​ដែល​អ្នក​ចង់​បាន
បើ​អ្នក​​ចង់​បាន​ ១ ​លាន​ដុល្លារ​មុន​អាយុ ៣០ ​​សាកល្បង​ដាក់​គោលដៅ​ឲ្យ​ធំ​ជាង​មុន​​ដូចជា ​១០ ​លាន​ជា​ដើម។ ​​នៅ​ពេល​ដែល​អ្នក​ដាក់​គោលដៅ​ធំ​បែប​នេះ​ អ្នក​នឹង​ខំ​ប្រឹងប្រែង​ជាង​មុន​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រេច​គោលដៅ​នោះ​បាន។ ​ពេល​អ្នក​ដាក់​គោលដៅ​ធំ​បែប​នេះ​ បើ​ទោះ​ជា​អ្នក​មិន​អាច​ឈាន​ទៅ​ដល់​គោលដៅ​នោះ​បាន​ តែ​បើ​ក្រឡេក​មើល​ពី​អ្វី​ដែល​អ្នក​រក​បាន​គឺ​អាច​​ច្រើន​ជាង​គោលដៅ​ដំបូង​ ដែល​អ្នក​ចង់​បាន​ត្រឹម ​១ ​លាន​ដែរ។

​សាកល្បង​ធ្វើ​តាម​ចំណុច​ទាំង​ ១០ ​ខាង​លើ​នឹង​អាច​ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ​ក្មេង​បាន។ ​​តែ​ចំណុច​ដែល​គួរ​ជៀសវាង​គឺ​មិន​ត្រូវ​ចង់​មាន​ភ្លាមៗ​នោះ​ទេ។ ​​ត្រូវ​មាន​ក្រម​សីលធម៌ ​​មាន​ការ​តាំង​ចិត្ត​​ឲ្យ​បាន​ខ្ពស់។ ​ហើយ​បើ​អ្នក​ទៅ​ដល់​គោលដៅ​នោះ​ហើយ ​កុំ​ភ្លេច​ចែករំលែក​ឲ្យ​អ្នក​ដទៃ​ទៅ​ដល់​ទី​នោះ​ដែរ។​ ការ​ចែក​រំលែក​មិន​ធ្វើ​ឲ្យ​អ្នក​ក្រ​ឡើយ៕

មតិ ទៅកាន់ សេដ្ឋី​ Grant Cardone ​ប្រាប់​អាថ៌​កំបាំង​ក្លាយ​ជា​សេដ្ឋី​នៅ​មុន​អាយុ ៣០ ​

0 comments:

Post a Comment