ការរៀនភាសាបរទេស ដែលមិនមែនជាភា សា កំណើតរបស់អ្នកគឺមិនមែនជារឿងងាយស្រួ ល ទេ ដែលអ្នកត្រូវព្យាយាមរៀនជា ច្រើនខែ ច្រើន ឆ្នាំ
ហើយ ពេលខ្លះ អ្នកខ្លះរៀនយូរៗទៅ
បាន យល់ថាការរៀនកាន់តែ ពិបាកៗទៅ ដែល
សឹង តែធ្វើឲ្យអ្នករៀន ចង់តែ បោះបង់ចោល ។ ប៉ុនែ្ត ប្រសិនជាអ្នកបោះបង់ចោលអ្នកនឹង អាចក្លាយ ជាមនុស្ស
បរាជ័យនៅកណ្តាលទី ។ ដូច្នេះ ថៃ្ងនេះខ្មែរឡូតនឹងបង្ហាញនូវវីធីសាស្រ្តទាំង៦ យ៉ាង
ដែលអ្នកមានបញ្ហាក្នុងការ រៀនភាសាបរទេស
អាចយកទៅសាកល្បងអនុវត្តដើម្បីធ្វើឲ្យការសិក្សាភាសាបរទេសរបស់អ្នកកាន់តែមានភាព ងាយ ស្រួល
ជាងមុន ដូចខាងក្រោមនេះ៖
១. រៀនឲ្យចាំ ពាក្យដែលរៀន មួយថ្ងៃ
យ៉ាងតិច មួយពាក្យ ៖ បើអ្នក ព្យាយាមរៀនអ្វី
ទាំងអស់ ឲ្យ ចេះ តែម្តង វាមិនមែនជារឿងងាយទេ។ អ្នករៀនភាសាបរទេស ភាគច្រើន
ពេលដែលអ្នក រៀន នៅ សាលា អ្នក នឹងបាន ស្គាល់និងដឹងពាក្យថ្មីៗជាច្រើន
ប៉ុនែ្តពេលអ្នកមិនយកមកអនុវត្ត
អ្នកនឹង ឆាប់ ភ្លេចវាមិនខាន។ ដូច្នេះមាន វិធី២យ៉ាង
ដែលអ្នកអាចអនុវត្ត
គឺដំបូង អ្នកអាចធ្វើបញ្ជីមួយ សំរាប់ ពាក្យ ដែលអ្នកបានរៀន
ក្នុងថៃ្ង នេះ នៅសាលា
ឬ តាមអ្វីក៏ដោយ ហើយ សរសេរបញ្ជី ពាក្យទាំង នោះថាជា “ពាក្យរៀនថ្ងៃនេះ”
ដោយព្យាយាម មើល ពាក្យ ទាំងនោះ ឲ្យចាំពី របៀប ប្រើប្រាស់និង
ការបកប្រែផងដែរ ហើយបន្ទាប់មក
អ្នកអាចព្យាយាមយកពាក្យទាំងនោះ ប្រើប្រាស់ ក្នុងការ សន្ទ នា ជាមួយមិត្តភក្តិ ជាដើម ។
២.ព្យាយាមនិយាយភាសាបរទេសដែលអ្នកសិក្សាឲ្យបានច្រើន ជាពិសេសជាមួយ ជនជាតិដើម ៖ វិធីដែលអាច ឲ្យអ្នកសិក្សា
ឲ្យឆាប់ចេះនិយាយ ភាសាបរទេស គឺការនិ យាយ ញឹក ញាប់។ការរៀនវេយ្យាករណ៍និង ការអាននានា គឺសំខាន់
ប៉ុន្តែ ការយកចំណេះដឹងដែលចេះហើយ យកមកនិយាយភាសានោះ ទើបពិបាក ព្រោះបើអ្នកមិន សូវបានអនុវត្តក្នុង ការនិយាយភាសា បរ ទេស
ជាប្រចាំទេនោះអ្នកនឹងមានអារម្មណ៍ថាអៀន និង គ្មានទំនុកចិត្តក្នុងការនិយាយ ហើយ តែង តែគិតថាអ្នកអាចនិយាយខុស
ទាំងការបញ្ចេញសំលេង និង ការប្រើប្រាស់
វេយ្យាករណ៍។ ប៉ុន្តែ ប្រ សិនជាអ្នកព្យាយាមនិយាយជាប្រចាំ ដោយមានភាពជឿជាក់លើខ្លួនឯង
អ្នកនឹង អាចប្រើ ប្រាស់ ភាសា និយាយបាន ស្ទាត់ ជំនាញ ទៀតផង ។
ជាពិសេសនោះ អ្នកអាចព្យាយាមប្រា ស្រ័យទាក់ ទងជាមួយជនជាតិដើមនៃ ភាសានិមួយៗ។
៣. ឧស្សាហ៍ ស្តាប់ ចម្រៀង វិទ្យុ និង មើលទូរទស្សន៍
ជាភាសាបរទេសដែលអ្នកកំពុងសិក្សា៖ អ្នកសិក្សាភាសាបរទេស
ភាគច្រើន មិនសូវជាចូលចិត្ត តាមដាន ស្តាប់និងមើល
កម្មវិធីវិទ្យុទូរទស្សន៍ជា
ភាសាបរទេសដែលខ្លួនរៀន ឡើយព្រោះថាគិ ត ថា ស្តាប់មិនបាន គេនិយាយលឿន និងញាប់ពេក។ប៉ុន្តែការមើល
និងស្តាប់ កម្មវិធីទូរទស្សន៍
និង វិទ្យុជាភាសាបរទេស អាចធ្វើឲ្យ អ្នករៀន ចេះ
នូវការបញ្ចេញសំលេង តាមជនជាតិដើម ចេះ លើក ដាក់សំលេង និង ប្រើប្រាស់តុង
ដូចជាភាសាជនជាតិដើម ដូច្នេះដែរ។
៤. ព្យាយាមអានសៀវភៅ កាសែត និង
ព័ត៌មានជាភាសាបរទេស ៖ ការអានច្រើន
នឹងនាំឲ្យអ្នក ចេះច្រើន ។ រៀនភាសាបរទេស ក៏ដូចគ្នាដែរ
បើអ្នកចំណាយពេលច្រើន អានអត្ថបទដែល ជាភា សាបរទេសនោះ អ្នកនឹង អាចបង្កើនចំណេះដឹង
ទាំងការអាន វេយ្យាករណ៍
ការសរសេរ ផងដែរ ។ ហើយអ្វីដែលសំខាន់អ្នកអាចចេះ ពាក្យថ្មីៗ ប៉ុនែ្ត ករណីពាក្យថ្មីៗ ដែលអ្នក មិនចេះ
អ្នកគួរតែ បើក មើលក្នុង វចនានុក្រមតែមួយភាសា ជាភាសាបរទេស
ដូច្នេះអ្នកនឹងដឹងពីការពន្យល់ដ៏ត្រឹមត្រូវ
និង ស្ថានភាពដែល ប្រើប្រាស់ ពាក្យទាំងនោះឲ្យត្រឹមត្រូវ។
៥.ដឹងពីកំហុសឆ្គងពេលប្រើប្រាស់ភាសាបរទេសនិងព្យាយាមកែកំហុសឆ្គងភ្លាមៗ ៖ អ្នកត្រូវចងចាំថា ភាសាបរទេសមិនមែន
ជាភាសាកំណើត ដូច្នេះកំហុស តែងតែកើត មានជា រឿយៗ ។ ដូចនេះ ពេលណាអ្នកដឹងថា ការនិយាយ និង
ការបញ្ចេញសំលេង ឬក៏ ការប្រើប្រាស់ វេយ្យាករណ៍ ក្នុងភាសាទី២ របស់អ្នកមានកំហុសឆ្គង
អ្នកគួរតែងព្យាយាមសែ្វងរកកំហុសទាំងនោះ
ហើយធ្វើការកែប្រែវា ភ្លាម ។ការធ្វើបែបនេះ
នឹងនាំឲ្យអ្នកអាចចាប់កំហុសទាំងនេះ
ហើយចងចាំ ការប្រើប្រាស់កំហុសជារៀងរហូត និង ប្រើប្រាស់វាដោយត្រឹមត្រូវទៀតផង។
៦. ព្យាយាមដាក់ សៀវភៅកត់ត្រា
និងសរសេររាល់អ្វីដែលបានរៀនរួចហើយ ៖ គ្មានមនុស្សណា
មានខួរក្បាលដូចកុំព្យូទ័រដែលអាចផ្ទុកទិន្នន័យរាប់លានកម្មវិធីនោះទេ
។ការរៀនភាសាគឺត្រូវ បាន ភ្លេច បន្ទាប់ពីមិនបានរំលឹក
ដូច្នេះមានការកត់ត្រាទុកទេ ទើបអ្នក អាច
រំលឹកនូវអ្វីដែលបានរៀនរួច
ឡើងវិញបាន។ ប៉ុនែ្តអ្នកត្រូវ កត់ត្រាក្នុង សៀវភៅឲ្យ
មានរបៀបរៀបរយ និង ងាយ ស្រួលយកមក រំលឹកឡើងវិញ។
មួយវិញទៀត បច្ចេកវិទ្យាទូរស័ព្ទអាចជួយបានផងដែរ បើអ្នកប្រើប្រាស់ ការកត់ ត្រា
ក្នុងទូរស័ព្ទដៃ ដែលអ្នកតែងតែកាន់ជាប់ជានិច្ច ។ដូច្នេះនៅពេលទំនេរ អ្នកអាច
យកមក រំលឹក មេរៀន ពាក្យ និង វេយ្យាករណ៍
ដែលអ្នករៀនរួចនោះ៕ទោះបីជាយ៉ាងណា ចំនុចទាំង៦ ខាង លើ នេះ
គ្រាន់តែជាចំណេះដឹងខ្លះៗ
ដែលប្រិយមិត្ត អាចយកទៅ ត្រិះរិះពិចារណា និង សាកល្បង អនុវត្ត
ប៉ុនែ្តមាន វិធីសាស្រ្តច្រើនទៀត
ដែលអ្នកអាចអនុវត្តឲ្យត្រូវនឹង ចំនង់ចំនូលចិត្ត ហើយអ្នក សែ្វងយល់ថា វាងាយស្រួលជាង និង
វាសាកសម ជាមួយអ្នក ជាង៕

0 comments:
Post a Comment