សាកធ្វើតាមការណែនាំនេះមើល៍!
១. ចាប់ផ្ដើមចេញពីទស្សនវិស័យរបស់អ្នក៖ ចាប់ផ្ដើមគិតពីគម្រោងរបស់អ្នកដោយរំពៃមើលឲ្យដល់លទ្ធផល ចុងក្រោយ។ តើអ្នកចង់បង្កើតអាជីវកម្មសម្រាប់លក់បន្តពេលរីកធំគួរសម ឬចង់ទុកជាការរកស៊ីតកូនតចៅទៅមុខទៀត? តើទស្សនវិស័យធំបំផុតសម្រាប់គោលដៅចុងក្រោយអ្នកជាអ្វី? វាជាការសំខាន់ដែលត្រូវគិតដល់ចំណុចចុងក្រោយដែលអ្នកចង់បាន ដើម្បីសង្ខេបវាដាក់ក្នុងក្រដាស។
២. បង្កើតរបាយការណ៍បេសកកម្ម៖ អ្នកបានដឹងថា អ្វីជាទស្សនវិស័យរបស់អ្នកហើយ ឥលូវជាពេលដែលអ្នកត្រូវពិពណ៌នាថាត្រូវធ្វើយ៉ាងណាដើម្បីសម្រេចវាបានផ្អែកលើធនធានដែលអ្នកមាន។របាយការណ៍បេសកកម្មអាចជួយដាស់តឿនអ្នកថាអ្វីដែលអ្នកកំពុងធ្វើរាល់ថ្ងៃអាចជួយសម្រេចគោលដៅធំខាងមុខ។
៣. រៀបរាប់គោលបំណងតូចៗ៖ គិតដល់គោលដៅតូចៗដែលអ្នកចង់សម្រេចនៅរយៈពេលជាក់លាក់ណាមួយ។ ឧទាហរណ៍ដូចជា នៅបីឆ្នាំខាងមុខអ្នកចង់បានប៉ុន្មានភាគរយនៃចំណែកទីផ្សារ អាជីវកម្មរបស់អ្នក? តើអ្នកចង់បានបុគ្គលិកបន្ថែមប៉ុន្មាននាក់នៅដំណាច់ឆ្នាំ? នេះជាគោលដៅតូចៗដែលអាចជួយដល់អ្នកក្នុងការឈានទៅកាន់តែកៀក នឹងគោលដៅធំ។
៤. បង្កើតយុទ្ធសាស្ត្រ៖ យុទ្ធសាស្ត្រជាអ្វីដែលអ្នកគ្រោងនឹងធ្វើដើម្បីសម្រេចគោលបំណង តូចៗ។ តើអ្នកមានគម្រោងទីផ្សារដូចម្ដេច? តើអ្នកចង់លក់ផលិតផល ឬសេវាកម្មដោយវិធីណា? តើអ្នកចង់ចំណាយពេលប៉ុណ្ណាទៅលើការស្រាវជ្រាវ និងអភិវឌ្ឍ? តើយុទ្ធសាស្ត្រអ្វីខ្លះដែលអ្នកត្រូវធ្វើដើម្បីសម្រេចគោលបំណង តូចៗដែលអ្នកបានសរសេរ? គិតដល់យុទ្ធសាស្ត្រទាំងនេះ មុននឹងដាក់ចេញផែនការសកម្មភាព។
៥. បង្កើតផែនការសកម្មភាព៖ អ្នកមានគោលបំណង មានយុទ្ធសាស្ត្រអស់ហើយ ពេលនេះអ្វីដែលអ្នកត្រូវធ្វើគឺគិតដល់សកម្មភាពប្រចាំថ្ងៃប្រចាំសប្ដាហ៍តូចៗសម្រាប់សម្រេចគោលបំណង
តូចៗនិងឆ្ពោះទៅរកគោលបំណងធំ។តើអ្នកចង់ទៅផ្សព្វផ្សាយនៅកន្លែងណាដើម្បីឲ្យមានប្រសិទ្ធ ភាព? តើមានការដាក់ប្រូមូស្សិនអ្វីខ្លះនៅពេលចាប់ផ្ដើម ឬនៅឱកាសពិសេសណាមួយ?ចំណុចដែល រៀបរាប់ខាងលើ គ្រាន់តែជាទុនសម្រាប់ឲ្យអ្នករិះគិតខ្លះៗ មុននឹងឈានដល់ការសម្រេចចិត្តបើកអាជីវកម្មអ្វីមួយជាជាងការលោតផ្លោះទៅធ្វើដោយមិនបានត្រៀមខ្លួនអ្វីទាំងអស់។ មែនទែនទៅ ទោះបីគម្រោងអាជីវកម្មមួយសន្លឹកនេះមិនបានជួយរៀបរាប់ឲ្យបាន លម្អិតគ្រប់ចំណុចៗតូចៗ តែវាអាចជួយជាបច្ច័យដ៏ល្អមួយដល់អ្នកដែលមិនធ្លាប់មានបទ ពិសោធន៍អាជីវកម្មអ្វីសោះ៕

0 comments:
Post a Comment