បុរសៗមួយចំនួនអាចនៅមានគំនិតអវិជ្ជមាននៅឡើយចំពោះស្រោមអនាម័យ ព្រោះពួកគេគិតថាវាបំផ្លាញសេចក្តីសុខពេលរួមភេទ។ បើអ្នកមានគំនិតដូចនេះ សាកស្វែងយល់ពីអត្ថប្រយោជន៍របស់ស្រោមអនាម័យខាងក្រោមនេះ ដែលប្រហែលជាអាចផ្លាស់ប្ដូរការគិតរបស់អ្នក៖
១. ស្រោមអនាម័យមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងជំងឺឆ្លងផ្សេងៗ
ស្រោមអនាម័យគឺជាវិធីតែមួយគត់ដែលផ្តល់ប្រសិទ្ធភាពពីរយ៉ាង ក្នុងពេលតែមួយ គឺទប់ស្កាត់ការមានផ្ទៃពោះ និងការពារជំងឺឆ្លង ដូចជា កាមរោគ និងអេដស៍ជាដើម។ ទោះបីជាអ្នកជ្រើសរើសវីធីពន្យារកំណើតផ្សេងទៀតក៏ដោយ អ្នកក៏នៅតែត្រូវប្រើស្រោមអនាម័យផងដែរ ដើម្បីទប់ស្កាត់ជំងឺឆ្លង។ Read More
២. មានតម្លៃថោក និងងាយស្រួលប្រើ
ស្រោមអនាម័យមានលក់នៅតាមហាងជាច្រើន ដែលងាយរកទិញ។ អ្នកមិនបាច់ត្រូវការវេជ្ជបញ្ជាអ្វីដើម្បីទិញវានោះទេ។ វាមានតម្លៃថោក ស្រួលប្រើ និងផ្ដល់ប្រសិទ្ធភាពខ្ពស់។
៣. ផ្តល់ភាព Sexy
ស្រោមអនាម័យមានច្រើនប្រភេទ សណ្ឋាន និងក្លិនដែលជួយឲ្យអារម្មណ៍កាន់តែពុះកញ្ច្រោលឡើង ជាពិសេសអ្នកអាចបន្ថែមទឹករំអិល ដើម្បីបង្កើនក្តីសុខទ្វេដង។ ស្រោមអនាម័យថែមទាំងជួយពន្យារពេលបញ្ចេញទឹកកាមទៀតផង។
៤. អាចជួយផ្តល់ប្រសិទ្ធភាពដល់វិធីពន្យារកំណើតផ្សេងទៀត
វីធីពន្យារកំណើត ដូចជា ថ្នាំគ្រាប់ ថ្នាំចាក់ ដាក់កងជាដើម មិនប្រាកដថាអាចផ្តល់ប្រសិទ្ធភាព ១០០%ទេ ជាពិសេសពេលស្រ្តីប្រព្រឹត្តកំហុសអ្វីមួយដោយអចេតនា។ បុរសគួរប្រើស្រោមអនាម័យបន្ថែមដើម្បីឲ្យកាន់តែមានទំនុកចិត្ត។ យ៉ាងណាក៏ដោយមិនគួរប្រើប្រាស់ស្រោមម្តងលើសពីមួយទេ។
៥. មិនផ្តល់ផលប៉ះពាល់
ភាគច្រើនការប្រើប្រាស់ស្រោមអនាម័យមិនមានផ្តល់ផលប៉ះពាល់អ្វី នោះទេ។ តែបើមាន ក៏ជាករណីមួយចំនួនតូចដែលអាឡែស៊ីទៅនឹងសារជាតិប្រើសម្រាប់ផលិត ស្រោម។ យ៉ាងណាក៏ដោយដើម្បីការពារ អ្នកគួរជ្រើសរើសប្រភេទស្រោមអនាម័យដែលមានស្តង់ដារខ្ពស់ និងធានាបាននូវប្រសិទ្ធភាព។
ជារួម ស្រោមអនាម័យមិនបង្កផលប៉ះពាល់អ្វីទេ ផ្ទុយទៅវិញវាធ្វើឲ្យការរួមភេទរបស់អ្នកកាន់តែប្រសើរជាងមុន។
សូមណែនាំស្រោមអនាម័យ Okamoto ដែលផលិតឡើងតាមស្តង់ដារលេខ១របស់ជប៉ុន ស្តើងស្វិតជាងគេ មិនធុំក្លិនជ័រ មានច្រើនក្លិន ច្រើនជម្រើសទៅតាមការនិយមចូលចិត្ត។ អ្នកអាចរកទិញស្រោមអនាម័យ Okamoto បាននៅតាមម៉ាត ឱសថស្ថាន និងផ្សារទំនើប។ រាល់ការទិញស្រោមអនាម័យអូកាម៉ូតុ១ប្រអប់ប្រភេទណាមួយ នឹងទទួលបានការថែមជូនទឹករំអិលអូកាម៉ូតុ១កញ្ចប់ភ្លាមៗ។